ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នាព្រឹកថ្ងៃទី៧ ខែមេសា ឆ្នាំ២០២០ ខាងមុខនេះ នឹងធ្វើសន្និសីទសារព័ត៌មានពិសេសមួយ ពាក់ព័ន្ធទៅនឹងស្ថានភាពទូទៅនៃជំងឺ កូវីដ-១៩ នៅក្នុងប្រទេសកម្ពុជា ដែលកម្មវិធីនេះឡើង នៅវិមានសន្តិភាព។ នេះបើយោងតាមមន្រ្តីជាន់ខ្ពស់នៃខុទ្ទកាល័យ សម្តេចតេជោ ថ្លែងប្រាប់អង្គភាពព័ត៌មាន ក្នុងស្រុកមួយ។

សន្និសីទសារព័ត៌មានពិសេសរបស់ សម្តេចតេជោ ហ៊ុន សែន ធ្វើឡើង ក្នុងគោលបំណងដើម្បីឆ្លើយតបនឹងស្ថានភាពទូទៅនៃជំងឺ កូវីដ-១៩ នៅកម្ពុជា ដែល ប្រជាពលរដ្ឋខ្មែរប្រាថ្នាចង់ដឹង។ ហើយនឹងមាន ប្រព័ន្ធផ្សព្វផ្សាយជាច្រើននៅកម្ពុជា ធ្វើការផ្សាយផ្ទាល់ព្រឹត្តិការណ៍សំខាន់នេះ ផងដែរ។

 

សូមរំលឹកថា គិតត្រឹមថ្ងៃទី៥ ខែមេសា ឆ្នាំ២០២០ ក្រសួងសុខាភិបាល បានឲ្យដឹងថា អ្នកជំងឺកូវីដ១៩ចំនួនសរុបរហូត ដល់៥០នាក់ហើយ ដែលបានជាសះស្បើយ។ ចំណែក អ្នកកំពុងសម្រាកព្យាបាលជំងឺកូវីដធ្លាក់ចុះមកត្រឹមចំនួន៦៤នាក់ នៃអ្នកឆ្លងសរុប១១៤នាក់៕ E B

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ